ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ២៨ខែតុលា ឆ្នាំ២០១៩
October 30, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៣២គ្រួសារ នៅស្រុកអង្គរជ័យ និង ស្រុកឈូក ដោយឧបត្ថម្ភថវិកាសរុប ៣៧,៦០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ, និងរបើកដំបូលផ្ទះ ចំនួន២០៦គ្រួសារ។ ព្រមទាំង បានឧបត្ថម្ភថវិកាសរុប ១,៧៥០,០០០រៀល ដល់ប្រជាពលរដ្ឋរងរបួសដោយសារខ្យល់កន្ត្រាក់ចំនួន៣នាក់ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។

      ដោយឡែក ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុប ១,០៨០,០០០រៀល ដល់យុវជនកាកបាទក្រហមចំនួន១៦នាក់, កងកម្លាំងប្រជាការពារចំនួន ៣២នាក់, និងក្រុមប្រឹក្សាឃុំចំនួន៦នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ