ពិធីបិទប្រកួតកីឡា ដើម្បីទាំងអស់គ្នា ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឱ្យបានមួយប្រភេទកីឡា ព្រោះការលេងកីឡាគឺ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
October 30, 2019 អ្នកទស្សនា :

      កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តកណ្ដាល
ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានបន្តថា ការប្រកួត(កីឡាដើម្បីទាំងអស់គ្នា) ដែលបានរៀបចំជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីអោយពួកគាត់ចូលរួមជាព្រឹត្តការណ៏ប្រចាំឆ្នាំ និងអោយចេះស្រលាញ់ចូលចិត្តការហាត់ប្រាណ លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចស្របតាមផែនការរបស់ក្រសួងអប់រំយុវជន និងកីឡា គឺពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាអោយបានមួយប្រភេទកីឡា និងមានសីលធម៌ល្អ រវាងក្រុមមួយទៅក្រុមទៀត ធ្វើអោយការប្រកួតនេះប្រព្រឹត្តទៅដោយលទ្ធផលល្អ។

      ឯកឧត្ដមបន្ថែមថា រដ្ឋបាឡខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំ និងកំពង់ចូលរួមយ៉ាងសកម្ម ដើម្បីបំផុសវិស័យកីឡានៅក្នុងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទៅតាមសកម្មភាព និងរូបភាពផ្សេងៗទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

      ឯកឧត្តមបានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបន្តសកម្មភាព ចូលរួមហាត់ប្រាណលេងកីឡាអោយបានគ្រប់ៗគ្នា ពិសេសយុវជនទាំងអស់បន្តនាំគ្នាចូលរួមលេងកីឡាអោយបានច្រើន ហើយត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានបញ្ជាក់ថា៖ ការប្រកួតកីឡាដើម្បីទាំងអស់គ្នាឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅរយះពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ គណៈកម្មាការរៀបចំការប្រកួតនេះមានកីឡាករ និងកីឡាការិនី មកពីបណ្តាអង្គភាព ក្រុម និងក្លិបនានាក្នុងក្រុងតាខ្មៅសរុបចំនួន៤៣ក្រុម ក្នុងនោះមានកីឡាបាល់ទាត់១១ក្រុម ផ្នែកបុរស៨ក្រុម នារី៣ក្រុម កីឡាបាល់ទះចំនួន១១ក្រុម បុរស៤ក្រុម នារី៤ក្រុម និងកុមារ៣ក្រុម ផ្នែកកីឡាបាល់បោះចំនួន១១ក្រុម បុរស៤ក្រុម នារី៤ក្រុម កុមារ៣ក្រុម  និងផ្នែកប៉េតង់មានចំនួន១០ក្រុម មានបុរស៨ក្រុម និងនារីចំនួន២ក្រុម៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ