ឯកឧត្តម កាយ សំរួម និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិភាគស្ថានភាពខេត្ត និងផ្សព្វផ្សាយដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរកិលខេត្ត(២០២០-២០២២)
October 30, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី៣០ តុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិភាគស្ថានភាពខេត្ត និងផ្សព្វផ្សាយដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរកិលខេត្ត(២០២០-២០២២)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន និងមន្ត្រីជំនាញតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបចំនួន១២០នាក់។

      កិច្ចប្រជុំនៅថ្ងៃនេះមានគោលបំណងធំចំនួន២÷
១-ការវិភាគស្ថានភាពខេត្ត ដើម្បីការរៀបចំផែនការអភិវឌ្ឍន៍រយ:ពេល៥ឆ្នាំ។
២-ការបំពេញធាតុចូលសម្រាប់រៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២០-២០២២)៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ