សិក្ខាសាលាស្ដីពីសារៈប្រយោជន៏នៃការចុះបញ្ជីវិស្វករដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន វិស្វករ អាជីពឆ្នើមអាស៊ាន នៃគណៈវិស្វករកម្ពុជា
October 29, 2019 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តក្រចេះ ឯកឧត្តម ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាខេត្តក្រចេះ និងមានការចូលរួមពីអគ្គលេខាធិការរង សមាជិក សមាជិការគណៈវិស្វករកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិការគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដែលអញ្ជើញមកពីអន្តរក្រសួង ព្រមទាំងលោក លោកស្រីជាប្រធានមន្ទី អង្គភាពជុំវិញខេត្ត បណ្ដាក្រុមហ៊ុនជាច្រើនរូបទៀត។

      បន្ទាប់ពីមានកិច្ចស្វាគមន៏ និងរាយការពីស្ថានភាពនៃការអភិវឌ្ឍក្នុងខេត្តពីសំណាក់ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ សមាជិកអចិន្ត្រេយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជាប្រធានគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មមានប្រសាសន៍ថា ការបើកសិក្ខាសាលនេះដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករទូទាំងប្រទេសមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលបង្កើនសមត្ថភាពបច្ចេកទេស គ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មឲ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យវិជ្ជាជីវៈវិស្វកម្មកាន់តែល្អ ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរដល់វិស្វករ និងរួមចំណែកថែរក្សាលើកស្ទួយដល់អត្តសញ្ញាណជាតិ និងសហការរៀបចំកម្មវិធីអប់រំវិស្វកម្មឱ្យមានកម្រិតស្តង់ដារមួយដែលអាចទទួលយកបាននៅគ្រឹះស្ថានបណ្ដុះបណ្ដាលវិស្វកម្មនៅទូទាំងប្រទេសកម្ពុជា។ 

      ឯកឧត្តម លឹម សុថាវ មានប្រសាសន៏បន្តថា ៖ ចំពោការងារ និងទិសដៅដែលត្រូវអនុវត្តនៅពេលខាងមុខរបស់គណៈវិស្វករកម្ពុជារួមមាន៖- កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗដើម្បីសម្របសម្រួលក្នុងការធ្វើ សមាហរណកម្មអាស៊ាន- រៀបចំនីតិវិធីក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស- កសាងឯកសារគតិយុត្ត វិស្វកម្មឲ្យមានលក្ខណៈសមស្របទៅនឹងឯកសារដែលប្រើប្រាស់ក្នុងអាស៊ាន- ជំរុញឲ្យវិស្វករជាតិចូលរួមជាអតិបរមាក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដើម្បីឲ្យ ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត- - ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមកបំពេញបែបបទសុំចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា- ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ានឲ្យបានច្រើនទៅតាមការគ្រោងទុក- ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការចុះបញ្ជីវិស្វករជាតិ វិស្វករបរទេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា- ចុះបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី ខេត្ត ឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក- ជំរុញការចុះបញ្ជីវិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានឲ្យបានចំនួនច្រើនបន្ថែមទៀត ។ ដូច្នេះវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថាវិស្វករនោះមិនអាចទទួលគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័នគណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារជាវិស្វករអាជីព ដែលច្បាប់ផ្តល់សិទ្ធិឲ្យជាធរមាន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ