ប្រធានាធិបតីហុងគ្រីនិងលោកជំទាវអញ្ជើញបំពេញទស្សនកិច្ចប្រាសាទបុរាណខ្មែរនៅទឹកដីអង្គរដ៏ពិសិទ្ធិ
October 29, 2019 អ្នកទស្សនា :

      ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។ 

      ដោយធ្វើដំណើរតាមជើងយន្តហោះពិសេស ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនៅវេលាម៉ោង១១:១០នាទី និង ទទួលបានគារវកិច្ចយ៉ាងស្និតស្នាលជាទីបំផុតពីសំណាក់ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ ស្នងការ មេបញ្ជាការ និង មន្ត្រីអ្នកមុខអ្នកការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

      ក្នុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានស្នាក់នៅរាជធានីភ្នំពេញចំនួន២ថ្ងៃ ដោយបានចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសមពិភាក្សាការងារ់ជាមួយឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

      សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីនិងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ