ថ្នាក់ដឹកនាំខេត្ត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ
October 29, 2019 អ្នកទស្សនា :

      កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ហែម ឬទ្ធី អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត និងប្រគល់ភារកិច្ចជូនលោក ស្លេះ យូ ជាប្រធានមន្ទីរស្តីទី ដើម្បីពង្រឹង ប្រសិទ្ធ ភាព ការងារ និងការផ្តល់សេវ៉ាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីលោក អាង នាង ប្រធានមន្ទីរ កំពុងសម្រាកព្យាបាលជម្ងឺ។

      នៅក្នុងពីធីសំណេះសំណាលនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ការធ្វើឱ្យ ប្រជាពល រដ្ឋកាន់តែមាន ជំនឿជឿជាក់លើវិស័យ សុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រង ទៅលើមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូច ដែលមិន យក ចិត្តទុកដាក់ ពិនិត្យព្យាលបាលអ្នកជំងឺត្រូវកែប្រែឥរិយាបថដោយអនុវត្តន៍តាមជំនាញ និងក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យពីកន្លងមកក្រុមគ្រូពេទ្យខ្លះ មានឥរិយាបទ មិនសមរម្យទៅលើអ្នកជំងឺជាពិសេស មន្ទីរពេទ្យមួយចំនួនត្រូវតែកាត់បន្ថយការធ្វើឯកសារផ្សេងៗ ឬទាលុយ ពីអ្នកជម្ងឺដោយត្រូវពិនិត្យ និងព្យាបាលអ្នកជំងឺជាមុនសិនសម្រាប់អ្នកជំងឺដែលត្រូវសង្រ្គោះ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការកែប្រែសកម្មភាពអវិជ្ជមានទាំងអស់នេះនឹងធ្វើឱ្យការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាល នៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្តកាន់តែត្រូវកាត់បន្ថយហើយ ម៉្យាងទៀតបានធ្វើឱ្យខេត្តប៉ៃលិនជាខេត្តគំរូក្នុងការជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៍បានផ្តាំផ្ញើដល់ លោក ស្លេះ យូ ប្រធានមន្ទីរស្តីទី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នាសហការធ្វើការងារតាមជំនាញរបស់ខ្លួនដែលទទួលខុសត្រូវជាពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីការរីកចម្រើន និងការផ្តល់សេវ៉ានានាលើវិស័យ សុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពចូលរួមពិគ្រោះពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែច្រើនឡើងថែមទៀត។

      បើតាមរបាយការណ៍របស់ លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនស្តីទី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន១ និងមណ្ឌលសុខភាពចំនួន៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន៣ នៅស្រុកសាលាក្រៅចំនួន ៣៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ