គម្រោង (AIMS) បើកវេទិកាពហុភាគីអ្នកពាក់ព័ន្ធស្តីពី ការចែករំលែកចំណេះជំនាញ បទពិសោធន៍លើខ្សែរសង្វាក់តម្លៃមាន់ស្រែ ដល់កសិករគោលដៅ
October 29, 2019 អ្នកទស្សនា :

      កាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកវេទិកា ពហុភាគី អ្នកពាក់ព័ន្ធស្តីពី ការចែករំលែកចំណេះជំនាញ បទពិសោធន៍លើខ្សែរសង្វាក់តម្លៃមាន់ស្រែ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជំរុញការផ្គត់ផ្គង់ ផលិតផល កសិកម្ម ដូចជាបន្លែ សាច់មាន់ សម្រាប់ទីផ្សារ ក្នុង ស្រុក ដែលបច្ចុប្បន្នគ្របដណ្ដប់ដោយផលិតផលនាំចូលពីក្រៅបរទេស។

      លោក ឈឿន ឈិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្រសួង ពាណិជ្ជកម្ម បានចាប់ផ្តើម គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះ ដោយ មាន តម្លៃ ៦១ លាន ដុល្លារ សហរដ្ឋអាមេរិក អនុវត្ត រយៈពេល ៦ ឆ្នាំ ពី ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២ ហើយ គ្រួសារ ចំនួន ៧,៥ ម៉ឺន គ្រួសារទូទាំងប្រទេស នឹងទទួលបានប្រយោជន៍ពី គម្រោងនេះហើយប្រភពថវិកា សម្រាប់អនុវត្តគម្រោង បានមកពីប្រាក់កម្ចីរបស់មូលនិធិ អន្តរជាតិ សម្រាប់ ការ អភិវឌ្ឍ កសិកម្ម (IFAD) និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នប្រាក់ចំណូលសរុបរបស់ ប្រជាជនកម្ពុជា ក៍ដូចជាខេត្តប៉ៃលិន ដែលទទួលបានពីវិស័យកសិកម្ម នៅមានកម្រិតទាបនៅឡើយ គឺប្រហែល១៦ភាគរយ ខណៈ ចំណូលពីប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ មានប្រហែលជិត៤៥ ភាគរយ ហើយប្រជាជន ប្រហែល៧៩ភាគរយ កំពុង រស់នៅទីជនបទ និងមានប្រភពប្រាក់ចំណូលពីវិស័យកសិកម្ម ហើយភាគច្រើនជាគ្រួសារទីទាល់ក្រ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នឹងជំរុញលើផលិតផលកសិកម្ម ចំនួន៥ ដូចជា ស្រូវក្រអូប បន្លែ មាន់ស្រែ ដំឡូងមី និងសរសៃសូត្រ ដោយផ្ដល់បច្ចេកទេស ដើម្បីផលិតផលកសិកម្ម មាន គុណភាព ស្តង់ដារ និងផ្គត់ផ្គង់ទៀងពេលវេលាតាមតម្រូវការទីផ្សារ ផ្ដល់ទុនសម្រាប់ផលិត នឹងស្វែងរកទីផ្សារលក់ផលិតផល ដែលផលិតបានជូនកសិករខ្នាតតូចក្រីក្រ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ចំណេះដឹងដែលក្រុមការងារ គម្រោង (AIMS) នៃក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលអញ្ជើញអ្នកមានចំណេះដឹង ជំនាញ និងបទពិសោធន៍ច្រើន យកមកចែករំលែកនៅថ្ងៃនេះ និងធ្វើឱ្យមន្ត្រីជំនាញនៅមូលដ្ឋានខេត្តប៉ៃលិន យើង និងមន្ត្រីពាក់ព័ន្ធ ម្ចាស់សហគ្រាស ពាណិជ្ជករ សិប្បករ សហគមន៍ មានគំនិតច្នៃប្រឌិតកាត់តែទូលំទូលាយ ដើម្បីបង្កើន គុណភាព អាជីវកម្មកាន់តែប្រសើរឡើង ហើយឯកឧត្តមក៍បានចែកជូនសៀវភៅ បច្ចេកទេសការ ចិញ្ចើមសត្វដល់កសិករម្នាក់១ក្បាលផងដែរ។

      សូមបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨មក គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអនុវត្តន៍កិច្ចសន្យាចំនួន ៩ នៅខេត្តប៉ៃលិន លើ ៥ភូមិ ២ឃុំ ក្នុងតំបន់គោលដៅ កសិករផលិតចំនួន ២៩នាក់ ស្រី ១៨នាក់ ក្នុងនោះមាន៖ ១-មាន់សាច់បានលក់ ចំនួន ២៦៩១ក្បាល គិតទឹកប្រាក់ចំនួន ៥៧ ៧២១ ៥០០រៀល ២-កូនមាន់បានលក់ ចំនួន ១៥០០ក្បាល គិតទឹកប្រាក់ ចំនួន ៧ ៥០០ ០០០រៀល និង៣-ពងមាន់បានលក់ ចំនួន ៨៧០០គ្រាប់ គិតទឹកប្រាក់ ចំនួន ១១ ៣១០ ០០០រៀល សរុបទឹកប្រាក់ទាំងអស់ចំនួន ៧៦ ៥៣១ ៥០០រៀល ស្មើនឹង ១៩ ១៣២,៨៧ដុល្លាសហរដ្ឋអាមេរីក៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ