ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំ និងសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរៈការពារព្រំដែន៦១៩ខេត្តក្រចេះ
October 29, 2019 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំ និងសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលវរៈការពារព្រំដែន៦១៩ខេត្តក្រចេះ ដែលធ្វើឡើងនៅស្រុកស្នួល។ ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍អនុរដ្ឋលេខាធិការ គណៈប្រិតិភូក្រសួងមហាផ្ទៃ លោកស្នងការនគរបាលខេត្ត លោកអភិបាលស្រុកស្នួល និងកងកម្លាំងវរៈការពារព្រំដែនសរុបចំនួន១៥០នាក់។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម សំរឹទ្ធ ឌី និងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងកាយវិការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងកម្លាំងការពារព្រំដែននៃខេត្តក្រចេះ។ 

      ឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនគោកខេត្តក្រចេះទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងថែទាំសុខភាព ជាពិសេសត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន កសាងលេណដ្ឋាន និងការពង្រឹងកម្លាំងនៅតាមបណ្ដាមូលដ្ឋាននីមួយៗឱ្យបានរឹងមាំ និងទប់ស្កាត់ឱ្យបាននូវក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ជាពិសេសភាគីវៀតណាម ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ