កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
October 28, 2019 អ្នកទស្សនា :

រសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដោយមានការ​អញ្ជើញ​ចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក សរុបចំនួន ៣២នាក់ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត។

កិច្ចប្រជុំនេះបានពិនិត្យនិងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
+ពិនិត្យនិងពិភាក្សាលើសេចក្តីព្រៀងស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត អាណត្តិទី៥ (២០១៩-២០២៥)
+អានលិខិតលេខ ១០៤ កក្រក.ធធ.ចត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្តីពីការផ្តល់ការងារក្នុងមុខតំណែងលោក មុំ ក្រឹង ជានាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ