ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសីមាអាស្រមលោកតា “ស្ដេចពេជ្យ” និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា
October 25, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង​ពិធីបញ្ចុះ​សីមាអាស្រមលោកតា “ស្ដេចពេជ្យ” និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅទី​បញ្ជាការដ្ឋានកងវរសេនាតូចយោធាលេខ២ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោម​អធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិក​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកស្វាយទាប មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ សរុប ១.៣៥០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណអរគុណ និងសូមចូលរួមសម្ដែងមនោសញ្ចេតនាអបអរសាទរ និងកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកខិតខំកសាងសមិទ្ធផលជាច្រើន នៅទីបញ្ជាការដ្ឋានកងវរសេនាតូចយោធាលេខ២នេះ ដោយចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ រហូតដល់មានការរៀបចំប្រារព្ធ ពិធីសម្ពោធនេះឡើង។ លោកជំទាវបាន​បន្ថែមទៀតថា តាមរយៈ​នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយ​ជោគ​ជ័យនូវដំណើរការសមាហរណកម្មអតីត តំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និង​ធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូលលើមូលដ្ឋាន បង្រួបបង្រួមជាតិ ដែលបាននាំមក​នូវ​សន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង

ដូច្នេះក្នុងនាមកងកម្លាំងទាំងកម្លាំងយោធា នៃកងវរសេនាតូចយោធាលេខ២ ក៏ដូចជាកងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានភារកិច្ចធំៗជាចម្បង គឺការពារ និងធានាសន្តិសុខ ស្ថិរភាពនយោ​បាយរបស់ជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសជាតិ ។ លើសពីនេះ​ទៅទៀត កងកម្លាំងប្រដាប់អាវុធទាំងអស់ ទោះជាពេលមានសង្គ្រាមក្តី សន្តិភាពក្តី ក៏មាន​តួនាទីរួមសុខរួមទុក្ខជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជាពិសេសនៅពេល ពួកគាត់​ជួបការលំបាកដូចជា ពេលមានគ្រោះ រាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗទៀត កងកម្លាំងប្រដាប់អាវុធតែងតែឈានមុខជួយសម្រាល នូវទុក្ខលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន។

ទន្ទឹមនេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សូមតម្កល់ផល​ប្រយោជន៍ជាតិជាធំ ត្រូវដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលរបស់ប្រជាជនប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិ និងកលល្បិចរបស់ក្រុមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្សី ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ