ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមក្នុងពិធីបញ្ចុះសីមាអាស្រមលោកតា “ស្ដេចពេជ្យ” និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅទីបញ្ជាការដ្ឋានកងវរសេនាតូចយោធាលេខ២ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង
October 28, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសីមាអាស្រមលោកតា “ស្ដេចពេជ្យ” និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅទីបញ្ជាការដ្ឋានកងវរសេនាតូចយោធាលេខ២ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

      ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកស្វាយទាប មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ សរុប ១.៣៥០នាក់។

      មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណអរគុណ និងសូមចូលរួមសម្ដែងមនោសញ្ចេតនាអបអរសាទរ និងកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកខិតខំកសាងសមិទ្ធផលជាច្រើន នៅទីបញ្ជាការដ្ឋានកងវរសេនាតូចយោធាលេខ២នេះ ដោយចំណាយថវិកាច្រើនសន្ធឹកសន្ធាប់ រហូតដល់មានការរៀបចំប្រារព្ធ ពិធីសម្ពោធនេះឡើង។
លោកជំទាវបានបន្ថែមទៀតថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីត តំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូលលើមូលដ្ឋាន បង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង

      ដូច្នេះក្នុងនាមកងកម្លាំងទាំងកម្លាំងយោធា នៃកងវរសេនាតូចយោធាលេខ២ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានភារកិច្ចធំៗជាចម្បង គឺការពារ និងធានាសន្តិសុខ ស្ថិរភាពនយោបាយរបស់ជាតិ ដែលជាកត្តាចាំបាច់ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសជាតិ ។ លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធទាំងអស់ ទោះជាពេលមានសង្គ្រាមក្តី សន្តិភាពក្តី ក៏មានតួនាទីរួមសុខរួមទុក្ខជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជាពិសេសនៅពេល ពួកគាត់ជួបការលំបាកដូចជា ពេលមានគ្រោះ រាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត កងកម្លាំងប្រដាប់អាវុធតែងតែឈានមុខជួយសម្រាល នូវទុក្ខលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន។

      ទន្ទឹមនេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សូមតម្កល់ផលប្រយោជន៍ជាតិជាធំ ត្រូវដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលរបស់ប្រជាជនប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិ និងកលល្បិចរបស់ក្រុមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្សី៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ