ឯកឧត្តម ជាវ តាយ បានទទួលជួបជាមួយប្រជាពលរដ្ឋចំនួន១៣ គ្រួសារស្នើសុំចេញប័ណ្ណកម្មសិទ្ធដីធ្លី
October 28, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី២៨ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយ ប្រជាពលរដ្ឋចំនួន១៣ គ្រួសារ ស្នើសុំចេញប័ណ្ណកម្មសិទ្ធដី​ធ្លីរបស់ពួកគាត់ ដែលជាប់នឹងចំណីព្រែក ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។

      ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍​សំណូម​ពរ​​​ឲ្យប្រជាពលរដ្ឋមានការយោគយល់ថា រដ្ឋបាលខេត្តមិនអាច​អនុញ្ញាតចេញប័ណ្ណកម្មសិទ្ធ ជូនបងប្អូនលើដីចំណីព្រែកបានទេ។ ជាចុងក្រោយ ប្រជាពលរដ្ឋបានឯកភាពតាមការសម្របសម្រួល របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការសាងសង់ផ្លូវទំហំ១២ម៉ែត្រ នៅតាមបណ្តោយមាត់ព្រែកស្របតាមគម្រោងអភិវឌ្ឍន៍របស់ខេត្ត បន្ទាប់មកនឹងចេញប័ណ្ណកម្មសិទ្ធលើដី ដែលនៅសល់ ជូនប្រជា​ពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យ​ប្រជាពល​រដ្ឋមានការស្ងប់ចិត្ត រដ្ឋបាលខេត្ត នឹងដាក់កម្មវិធី​ចុះពីនិត្យ​ទីតាំងជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ