យុវជនត្រូវខិតខំកសាងបណ្តាញយុវជន ប្រកបដោយគុណភាព សម្រាប់ការងារសង្គមដើម្បីបង្កើនកិត្តិយស ប្រជាប្រិយភាព ឥទ្ធិពល និងភាពជោគជ័យនៅមូលដ្ឋាន
October 28, 2019 អ្នកទស្សនា :

      ថ្លៃងនៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍ នៃការងារស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំ(ស.ស.យ.ក) ដោយមានការចូលរួមពី យុវជន(ស.ស.យ.ក)ជាង ៥០០នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល  បានបញ្ជាក់ថា ការចូលរួមក្នុងការងារសង្គមដោយស្ម័គ្រចិត្តគឺបានផ្ដល់ឱកាសឲ្យ យើងបានកសាងកិត្តិយស កេរ្តិ៍ឈ្មោះ មិត្តភាព ប្រជាប្រិយភាព និងឥទ្ធិពលដែលអាចធ្វើយើងទទួលបានភាពជោគជ័យច្រើននៅក្នុងមូលដ្ឋាន។

      ឯកឧត្តមបានបន្តថា ក្រៅពីការងារសង្គម យុវជន(ស.ស.យ.ក)ស្រុកកោះធំ ត្រូវខិតខំបង្កើន មិត្តភ័ក្ត ដែលប្រកបដោយគុណភាព ជាមិត្តភាពពិតប្រាកដអាចពឹងពាក់គ្នាបានទៅវិញទៅមក ក្នុងគ្រាជួបការលំបាកនានា។ ឯកឧត្តមក៏បានជំរុញឲ្យយុវជន(ស.ស.យ.ក)ស្រុកកោះធំ ត្រូវខំកសាងបណ្ដាញយុវជន បណ្ដាញនារីបន្ថែមទៀត យ៉ាងហោចណាស់ ១ឃុំឲ្យបាន ១០០នាក់ តាមរយៈការលេងកីឡាបាល់ទាត់ បាល់ទះ តាមរយៈការងារមនុស្សធម៌ ការងារអប់រំ និងបរិស្ថាន ដើម្បីប្រមូលផ្តុំកម្លាំងគ្នាចូលរួមបម្រើឲ្យផលប្រយោជន៍សង្គមជាតិយើង ដោយត្រូវខិតខំបង្កើនសមត្ថភាព ត្រូវមានសេចក្តីក្លាហានក្នុងការឡើងបញ្ចេញមតិយោបល់ ពង្រឹងរចនាសម្ព័ន្ធ តួនាទីភារកិច្ចដឹកនាំ របស់(ស.ស.យ.ក)ស្រុកឲ្យច្បាស់លាស់ និងរឹងមាំ។

      ក្នុងឱកាសនោះឯកឧត្តមក៏បានជំរុញដល់សមាជិក(ស.ស.យ.ក)ស្រុកកោះធំទាំងអស់ត្រូវចូលរួមផ្លាស់ប្ដូរនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងកម្មវិធីនេះឲ្យបានផុសផុល ត្រូវលើកពីបញ្ហាប្រឈម កង្វះខាត់ ផែនការអនុវត្តបន្ត និងសំនូមពរនានា ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

      សួរបញ្ជាក់ថា ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងបង្កើនមិត្តភាព សាមគ្គីភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀតនោះ ក្នុងពិធីនេះក៍មានការឡើងច្រៀងលេងកម្សាន្ត ការចាប់ឆ្នោតផ្សងសំណាង យកវត្ថុអនុស្សាវរីយ៍មាន ទូរស័ព្ទដៃ Power Bank មួកសុវត្តិភាព  ជូនដល់សមាជិកផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ