logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសួនកុមារ និងផ្លូវខាងក្រោយសាលាខេត្ត ដែលគ្រោងនឹងធ្វើការកែលម្អថ្មី
50
02-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសួនកុមារ និងផ្លូវខាងក្រោយសាលាខេត្ត ដែលគ្រោងនឹងធ្វើការកែលម្អដោយត្រូវរៀបចំក្រាលការ៉ូឡាថ្មី នាពេលឆាប់ៗខាងមុខនេះ ។ គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតដែលនឹងត្រូវអនុវត្ត និងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៨នេះ បន្ទាប់ពីគម្រោងស្ថាបនាច្រាំងទន្លេវ៉ៃគោ ហើយក៏ជាគម្រោងមួយដែលស្ថិតក្នុងយុទ្ធសាស្រ្ត និងទិសដៅរបស់ឯកឧត្ដមអភិបាលខេត្តក្នុងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង ដើម្បីចូលរួមចំណែកឲ្យបានកាន់តែខ្លាំងក្លាថែមទៀតក្នុងការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ