ពិធីថ្វាយព្រះពរ អបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
October 28, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីថ្វាយព្រះរាជ សព្វសាធុការ ពរជ័យ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្រោមវត្តមានជាអធិបតីភាពពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គិត ទ្រី អភិបាលខេត្តស្តីទី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ក្រុមយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង២០០នាក់។

      ទូលព្រះបង្គំ ទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត សូមព្រះ បរមរាជានុញ្ញាតលំឱនកាយ សម្តែងនូវក្តីកតញ្ញូតាធម៌ ដោយលើកហត្ថាប្រណម្យអញ្ជលី ឧទ្ទិសបួងសួងដល់វត្ថុ ស័ក្តសិទ្ធ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុណ្យព្រះបារមី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្ស ត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាថ្វាយ ព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ សុភមង្គលគ្រប់ទិវា ថ្វាយចំពោះ ព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកប ដោយព្រះកាយពល រឹងមាំកម្លាំង ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុ យឺនយូរ ជាងរយព្រះវស្សា រួចផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជា ព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើនថ្កុំថ្កើងដលប្រជានុរាស្រ្តរបស់ព្រះអង្គ ទូទាំងព្រះនគរ ជានិច្ចនិរន្តរ៍រៀងទៅ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ