ពិធីបើកការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុង កំពត បៀលឌីង
October 27, 2019 អ្នកទស្សនា :

      រសៀល.ថ្ងៃអាទិត្យ ១៤រោចខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុង កំពត បៀលឌីង ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

      សមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម លោកជំទាវប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមអគ្គមេបញ្ជាការ កងយោធពលខេមភូមិន្ទ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧកញ៉ា កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត និងបុគ្គលិកក្រុមហ៊ុនថៃ ប៊ុនរ៉ុង សរុបចំនួន ប្រមាណ ៦០០នាក់។

      ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន  ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់ ទន្ទឹមនឹងនេះកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ២០១៩ ។សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារថៃ ប៊ុនរ៉ុង កំពត បៀលឌីង នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តសំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត ហើយសម្រាប់បំពេញតម្រូវការរបស់វិនិយោគិន ភ្ញៀវជាតិ អន្តរជាតិ ធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ