បច្ច័យជាង ១២៥លានរៀល ត្រូវបានប្រគេនជូនវត្តចំនួន២ ក្នុងខេត្តស្ទឹងត្រែង
October 27, 2019 អ្នកទស្សនា :

      នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តធម្មរង្សី ហៅ(វត្តបាចុង) ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងវត្តជោតិញារាម ហៅ(វត្តគីឡូ៨) ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ 

      ពិធីបុណ្យកឋិនទានសាមគ្គី ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមការផ្តួចផ្តើមដោយឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោកជំទាវ និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងទីអារាម។ បច្ច័យបានពីកឋិនទានសាមគ្គីនេះសរុបចំនួន ១២៥.០០០.០០០រៀល ក្នុងនោះ បច្ច័យចំនួន៧០.០០០.០០០រៀល ប្រគេនជូនវត្តធម្មរង្សី ហៅ(វត្តបាចុង) និងបច្ច័យចំនួន ៥៥.០០០.០០០រៀល ប្រគេនជូនវត្តជោតិញារាម ហៅ(វត្តគីឡូ៨)៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ