ពិធីបើកការប្រណាំងទូក ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ (ទំនប់តាណេង) ក្រុងស្វាយរៀង ខេត្តស្វាយរៀង
October 27, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ ២០១៩នេះ តាមបណ្ដោយទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងក្ដារបីសន្លឹក ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ 

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូយោធភូមិភាគទី៧កងពលលេខ ៥ កងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូខេត្តឡុងអានខេត្តតៃនិញ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសបងប្អូនកីឡាករ កីឡាការិនីប្រណាំងទូកនឹងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

      ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅឆ្នាំ២០១៩នេះ មិនខុសពីបណ្ដាឆ្នាំកន្លងទៅនោះទេ  ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស សរុប ចំនួន៥៤គ្រឿង មានកីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៩៦នាក់ និងកីឡាករបម្រុង ២៨៧នាក់ និង មានប្រតិភូដឹកនាំទូក ២១២នាក់ រួមមាន ៖ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន ៤៤គ្រឿង រួមមានទូកនៅក្នុងខេត្តស្វាយរៀង ១៤គ្រឿង ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែង ១គ្រឿង ទូកខេត្តកណ្ដាល១គ្រឿង ទូករបស់កងពលតូចថ្មើរជើងលេខ ៥១ ១គ្រឿង និងទូករបស់រដ្ឋបាល ខេត្តព្រះវិហារ ១គ្រឿង។ ប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន ១០គ្រឿង ក្នុងនោះ ប្រភេទទូកបុរស ៨គ្រឿង និងប្រភេទទូកនារី ២គ្រឿង រួមមាន ទូកក្នុងខេត្ត៤គ្រឿង ទូករបស់កងរាជអាវុធហត្ថ ខេត្តកណ្ដាល ១គ្រឿង ទូករបស់សមាគមទូកខេត្តកណ្ដាល ២គ្រឿង ទូកខេត្តបន្ទាយមានជ័យ ១គ្រឿង និងទូករបស់វត្តស្លាកែត ខេត្តកណ្ដាល ២គ្រឿង។
      
      ជាមួយនេះ ក្នុងនាមគណៈកម្មការរៀបចំពិធីប្រណាំងទូក ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្តបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ក្រោមការសហការជួយរៀបចំលើការងារបច្ចេកទេសពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តនឹងធ្វើឲ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងយើងឆ្នាំនេះ ប្រព្រឹត្តទៅបានដោយរលូន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពសុក្រឹត្យ យុត្តិធម៌ សម្រាប់កីឡាករ កីឡាការិនីទូកទាំងអស់ និងសូមស្នើដល់គណៈកម្មការគ្រប់គ្រងទូក និងកីឡាករ កីឡាការិនី សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបញ្ចេញឲ្យអស់លទ្ធភាពដោយឈរលើស្មារតីមិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ