វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន
October 27, 2019 អ្នកទស្សនា :

      ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ ក្នុងការសហការជំរុញ លើកកម្ពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនេយ្យភាព របស់ក្រសួងស្ថាប័ន និងអជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ដាប់នូវទុកកង្វល់ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់កោះអន្លង់ចិន។

      មានប្រសាសន៍ក្នុងវេទិកាសាធារណៈនេះដែរ ឯកឧត្តម នួន ផា បានលើកឡើងថា  វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន មានគោលបំណង ស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើរបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។

      ឯកឧត្ដមបន្តថា នេះជាលើកទី១ហើយដែល ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

      នៅក្នុងវេទិកានោះដែរ ប្រជាពលរដ្ឋក្នុងសង្កាត់កោះអន្លង់ចិន បានលើកនូវបញ្ហាប្រឈម និងសំណូមពរ ដូចជា សុំផ្លូវបេតុង បញ្ហាប្រពលរដ្ឋក្រីក្រ និងមានជម្ងឺគ្មានលទ្ធភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្វះទឹកស្អាត បញ្ហាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវទុកចំណីផ្លូវ ដើម្បីការអភិវឌ្ឍន៍ទៅថ្ងៃអនាគត ស្នើសុំបន្តបង្កបង្កើនផលនៅដីចំណីទន្លេ ហើយប្រជាពលរដ្ឋបានសន្យាថាបើរាជរដ្ឋាភិបាលត្រូវការពេលណា គាត់និងប្រគល់ជូនតាមតម្រូវការ។

      ឆ្លើយតបនិងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងបញ្ហា សុំផ្លូវបេតង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនប្រជាពលរដ្ឋថា ផ្លូវបេតុងនៅសង្កាត់កោះអន្លង់ ត្រូវបានលើកគម្រោងជូនខេត្តរួចរាល់ហើយ។ បញ្ហាខ្វះទឹកស្អាត ឯកឧត្តមបានស្នើឱ្យសង្កាត់ត្រូវជំរុញដល់ក្រុមហ៊ុនទឹកស្អាត ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទូទាំងសង្កាត់ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់ខ្នងផ្ទះ។ បញ្ហាប្រពលរដ្ឋក្រីក្រគ្មានទីពឹង និងមានជម្ងឺគ្មានលទ្ធភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯកឧត្តមស្នើឱ្យអាជ្ញាធរសង្កាត់ ពិសេសមេភូមិ ត្រូវចុះគ្រប់ខ្នងផ្ទះរបស់ប្រជាលរដ្ឋ និងត្រូវរាយការណ៍ពីប្រជាពលរដ្ឋក្រីក្រទូទាំងសង្កាត់ ដើម្បីរកវិធានការក្នុងការជួយប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ ដោយឡែកបញ្ហាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវទុកចំណីផ្លូវ ដើម្បីការអភិវឌ្ឍន៍ទៅថ្ងៃអនាគត ស្នើសុំបន្តបង្កបង្កើនផលនៅដីចំណីទន្លេ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរសូរិយោដី ធ្វើការឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ