ឯកឧត្ដម ប៉ែន លីណាត ដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រងទូក ង សម្រាប់ចូលរួមព្រះរាពិធីបុណ្យ អុំទូកនៅរាជធានីភ្នំពេញ
October 25, 2019 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រងទូក ង សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ ដោយ មានការចូលរួមពីសំណាក់ គណៈអភិបាលស្រុក ក្រុង និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងទូក ង តាមបណ្ដាឃុំនិមួយៗផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម ប៉ែន លីណាត ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបាន បញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិនៃយើង ព្រមទាំងរំលឹកគុណព្រះធរណីព្រះគង្គា ដែលបានផ្តល់ការស្រោចស្រពលើភោគផលដំណាំរបស់ ប្រជាកសិករផងដែរ ។

ឯកឧត្តម ប៉ែន លីណាត បានណែនាំដល់គ្រប់គណៈកម្មការនីមួយៗ ត្រូវចាត់តាំងគណៈកម្មការមានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រង់ទូកទាំងអស់ ហើយត្រូវធ្វើការណែនាំ អប់រំដល់អ្នកអុំទាំងអស់ឲ្យយល់ដឹងពីខ្លឹមសារព្រះរាជពិធីបុណ្យអ៊ុទូក ដែលជាប្រពៃណីរបស់ជាតិ ជៀសវាងការប្រទូសរ៉ាយគ្នាទៅវិញទៅមក ដោយត្រូវរក្សាឲ្យបានសាមគ្គីភាព ការសប្បាយរីករាយ និងភាពថ្លៃថ្នូរស័ក្ដិសមជាអ្នកស្រឡាញ់កីឡា និងរក្សាបានប្រពៃណីជាតិពិតប្រាកដ ហើយត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ត្រូវចូលរួមសហការគ្នាដើម្បីធ្វើឱ្យពិធីនេះប្រព្រឹត្តទៅបានជោគជ័យដោយរលូន ផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងនាំភាពជោគជ័យ និងមានកិតិ្តយសជូនខេត្តរបស់យើង។

ក្នុងឱកាសនោះដែរឯកឧត្តម បានបញ្ជាក់ដែថា ៖ ឆ្នាំនេះដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តក្រចេះបានបញ្ជូនទូក ង ចំនួន ១៦ទូក ក្នុងនោះពិនិត្យលក្ខណៈសម្បត្តិ ទូកខ្នាតវែងសម្រាប់គូរពិសេសមានចំនួន ៤ និងទូកខ្នាតខ្លីចំនួន១២ទូក ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ