ពិធីសែនក្រុងពាលីសុំសេចក្តីសុខក្នុងឱកាសប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តាបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
October 26, 2019 អ្នកទស្សនា :

      នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹល្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង-ស្រុក និងតំណាងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមពិធីសែនក្...រុងពាលីបួងសួងសុំសេចក្តីសុខក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។

      ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំនានាក្នុងខេត្ត ក៏បានសែនថ្វាយដល់ព្រះគង្គារ បួងសួងសុំសេចក្តីសុខសប្បាយ ដើម្បីឲ្យពិធីប្រណាំងទូកនៅឆ្នាំនេះ
ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពីរការប្រព្រឹត្តទៅនៃការរៀបចំពិធីប្រណាំងទូក ជាពិសេសការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងឱកាសនៃពិធីនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ