logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង
65
02-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាតិនៅក្នុងខេត្តដែលជាសមាជិកគណៈកម្មាធិការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ។ ជាលទ្ធផល ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យសរុប ៤រូប ក្រោយការបោះឆ្នោត គណៈកម្មាធិការ ជ្រើសរើសបានប្រធានការិយាល័យ ១រូប និងអនុប្រធានការិយាល័យ ចំនួន ១រូប ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ