លោក ចេង ប៊ុណ្ណារ៉ា ចុះពិនិត្យផ្លូវបេតុង១ខ្សែ ក្នុងស្រុកតំបែរ និងណែនាំឲ្យមន្ត្រីជំនាញពន្លឿនការសាងសង់ សម្រួលការធ្វើដំណើរពលរដ្ឋ
October 26, 2019 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ លោក​ ចេង​ ប៊ុណ្ណារ៉ា​ អភិបាលរង​ខេត្តត្បូងឃ្មុំ​ អញ្ជើញ​ចុះពិនិត្យ​ការដ្ឋានកំពុងសាងសង់ផ្លូវបេតុង១ខ្សែប្រវែង​ ៨០០ម៉ែត្រ​ ក្នុងមូលដ្ឋានស្រុកតំបែរ​ ដោយមានការរួមដំណេីរដោយមន្ត្រីសាលាខេត្ត​ លោក សុខ សារិទ្ធ អភិបាលស្រុក​ និងមន្ត្រី​ជំនាញពាក់ព័ន្ធ។

      ឆ្លៀតនាឱកាសនោះ លោក ក៏បានជួបសំណេះសំណាល​ សាកសួរសុខទុក្ខ​ និងលើ...កបង្ហាញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នូវរាល់សមិទ្ធិផលនានាដែលកំពុងអភិវឌ្ឍន៍ក្នុងភូមិស្រុក​(លុបបំបាត់ផ្លូវដី​ ឬក្រួសក្រហម​ ហេីយបន្តធ្វេីផ្លូវបេតុង​ ទោះបីក្នុងលទ្ធភាពណាក៏ដោយ)​។

      លោក ក៏បានធ្វេីការផ្ដាំផ្ញេីដល់មន្រ្តីជំនាញពាក់ព័ន្ធ​ ត្រូវបន្តអនុវត្តន៍គម្រោងក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស​ និងធ្វេីជាបន្តបន្ទាប់ដេីម្បីអភិវឌ្ឍន័ភូមិស្រុក​ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ