ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ ដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តពោធិសិលារ៉ាម ហៅវត្ត គីឡូលេខ៨
October 26, 2019 អ្នកទស្សនា :

      ដោយមានការផ្តួចផ្តើមបុណ្យដោយឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តបានរៀបចំពិធីដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តពោធិសិលារ៉ាម ហៅវត្ត គីឡូលេខ៨ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្...សាខេត្តឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជាការសាលាខេត្តជាច្រើនរូប។

      មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយ ឧត្តមសេនីយ៍ មាស សុភា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត។លើសពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ បានបញ្ជាក់ពីរីកចម្រើនវិស័យពុទ្ធសាសនា ក៏ដូចសាសនាដដទៃទៀតដែរ នេះដោយថ្ងៃ៧មករា ១៩៧៩ ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រ
មុខ ។ក្រៅពីសាសនាព្រះពុទ្ធសាសនាជាសាស នារបស់រដ្ឋ សាសនាដដទៃត្រូវបានទទួលសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងផ្នែកពុទ្ធចក្រ នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមនយោបាយឈ្នះ ឈ្នះ និងគោលនយោបាយចតុកោណ បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន និងអនាគត។

      ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំជឿលើការ ញ៉ុះញង់របស់ក្រុមអគិតិបង្កចលាចលដល់សង្គមជាតិ និងត្រូវការពារប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពដែលធ្វើសង្គមជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម។

      ក្នុងនោះបច្ច័យប្រមូលបានសម្រាប់កសាងព្រះវិហារសរុប ៦៤,៩៤៥,០០០រៀល ប្រគេនព្រះសង្ឃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ