លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់លូជ្រុង ចាប់ពីស្ថានីយ៍ប្រេងឥន្ធនៈ L.H.R ទៅរង្វង់មូលស្ត្រីរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
October 26, 2019 អ្នកទស្សនា :

       លោកអភិបាលខេត្តស្តីទី បានលើកឡើងថាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ត្រូវបានអនុវត្តសម្រាប់គម្រោងជួសជុល ថែទាំ និងស្ថាបនាលូជ្រុងនាពេលនេះ ដើម្បីរំដោះទឹកនារដូវវស្សា ចាប់ពីស្ថានីយប្រេង រហូត ដល់រង្វង់មូលស្ត្រីរែកផ្លែឈើ ជាមួយនេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ការដ្ឋានសាង សង់ ចូលរួមជួយថែទាំ និងប្រើប្រាស់ អោយបានសមស្រប ជៀសវាងការចោលសំរាមចូលលូ និងសាងសង់រំលោភលើប្រព័ន្ធលូ នាំអោយស្ទះទឹក។ យើងចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាព ខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ