ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបន់ស្រន់អ្នកតាក្រហម ក សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដើម្បីសុំសេចក្តីសុខសប្បាយ
October 26, 2019 អ្នកទស្សនា :

 

       នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អញ្ជើញចូលរួមចំពិធីបន់ស្រន់អ្នកតាក្រហម ក ដើម្បីសុំសេចក្តីសុខសប្បាយ សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ឲ្យដំណើរការទៅប្រកបដោយភាពរលូន និងជោគជ័យ។

       សូមគោរពអញ្ជើញ និងជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទំាងអស់ ទូទាំងខេត្តកំពង់ធំ អញ្ជើញចូលរួមទស្សនាពិធីប្រណាំងទូក និងបណ្តែតប្រទីប ដែលនឹងប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០១៩នេះ តាមបណ្តោយដងស្ទឹងសែន ឲ្យបានច្រើនកុះករ ក្នុងនោះនៅពេលរាត្រី ក៏មានកម្មវិធីប្រគុំតន្ត្រី បណ្តែតប្រទីប បាញ់កាំជ្រួច ព្រមទាំងការតំាងពិព័ណ៌ផងដែរ។ 

       សូមបញ្ជាក់ថាៈ នៅរាត្រីថ្ងៃទី ២៦/១០/២០១៩ ម៉ោង ៦:៣០នាទី ជួបជុំគ្នានៅវត្តកំពង់ធំ ដើម្បីដង្ហែរប្រទីបយកមកបណ្តែតតាមដងស្ទឹងសែន ត្រង់ចំណុចសួនស្ទឹងសែន និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរទាំងពីររាត្រីផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ