វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកទឹកផុស
October 25, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកទឹកផុស មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរង​ខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ស្រុក មេភូមិ ឃុំ  ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ សមាសភាពចូលរួមមានចំនួន ២១៧នាក់ ស្រី ៣៦នាក់។

      នៅក្នុង​វេទិកានោះ ក៏មាន​លើក​ជាសំណួរ និង​សំណូម​ពរ​ដោយផ្ទាល់មាត់ និងលាយលក្ខណ៍​ជាអក្សរ​ ក្នុង​នោះ​ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ​បំភ្លឺ​មួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ