logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំពិនិត្យលើគម្រោងអភិវឌ្ឍន៍ ពង្រីក និងកែលម្អច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច
59
02-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី សមិទ្ធផលថ្មីក្នុងក្រុងស្វាយរៀង! នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ នៅការិយាល័យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងអភិវឌ្ឍន៍ ពង្រីក និងកែលម្អច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីត្រៀមអនុវត្តនាពេលឆាប់ៗខាងមុខនេះ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោកអភិបាលក្រុងស្វាយរៀង ។ ការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខេត្ត ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងបង្កើតនូវលំហទីក្រុងបៃតងសម្រាប់ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡា ដែលជាផ្នែកមួយចូលរួមចំណែកក្នុងកិច្ចលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ