អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតិឱ្យប្រតិភូយោធាថៃ ខេត្តចន្ទ័បុរី និងត្រាត ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ
October 25, 2019 អ្នកទស្សនា :

      នៅសាលាខេត្តប៉ៃលិន ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូ យោធាថៃ ដែលដឹកនាំដោយ លោកវរៈនាវីឯក ជីឡូត សុខអាឡាម ប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ+កម្ពុជា ប្រចាំខេត្តចាន់បូរី+ត្រាត ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះប្រតិភូការិយាល័យទំនាក់ទំនងព្រំដែនថៃ+កម្ពុជា ប្រចាំខេត្តចាន់បូរី+ត្រាត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេសទាំង២ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំនូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេសសហការបង្ករលក្ខណៈងាយស្រួលសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញចូល ឆ្លងដែន ដោយសុវត្ថិភាព។

      ជាការឆ្លើយតបលោកវរៈនាវីឯក ជីឡូត សុខអាឡាម ប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ+កម្ពុជា ប្រចាំខេត្តចាន់បូរី+ត្រាត នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។ ក្នុងឱកាសនោះលោកវរៈនាវីឯក ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ