ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាន នគបាលខេត្តកណ្ដាល
October 25, 2019 អ្នកទស្សនា :

     មន្ត្រីនគបាល គឺមានតួនាទីក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបាននូវ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ​ពីឆន្ទះ​របស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត។ នេះជាការលើកឡើងរបស់ ឯកឧត្ដម នាយឧត្ដម​សេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ក្នុងពិធី ប្រកាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ មន្ត្រីនគបាលជាតិ នៃស្នងការ​ដ្ឋាន​នគបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្នងការដ្ឋាន​នគបាល​ខេត្ត។
     ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បន្តថា ក្នុងករណីមានបុគ្គលណា ឬជនអគតិណា ចង់មកបំបែកបំបាក់ បង្កអសន្តិសុខ សណ្ដាប់ធ្នាប់ ឬផ្ដួលរំលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់ គឺមន្ត្រីនគបាល ត្រូវការពារឱ្យបាន ទោះលះបង់តម្លៃណាក៏ដោយ។ ឯកឧត្ដម នាយឧត្ដម សេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលខេត្ដ​កណ្ដាល​ទាំងមូល ដែលបានខិតខំប្រឹងប្រែង ទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅក្នុង​មូលដ្ឋាន​បាន​យ៉ាងល្អប្រសើរ។ ឯកឧត្ដម បានផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីភាពល្អ បន្ដខិត​ខំប្រឹង​ប្រែង ទប់ស្កាត់ និងបង្រ្កាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងករណីគ្រោះ​ថ្នាក់​ចរាចរណ៍។ ក្រៅពីការងារទាំងអស់នេះ នគរបាលមូលដ្ឋាន ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ មានប្រសាសន៍​ក្នុងពិធី ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើដល់កងកម្លាំងនគរបាលខេត្ដកណ្ដាល ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះផែនការធ្វើរដ្ឋប្រហារ ការញុះញង់ ឧបាយកល និង​សកម្មភាពរបស់ក្រុមប្រឆាំង សំដៅថែរក្សាឱ្យបានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ទេស និងបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់  ក្ដាប់ឱ្យបានសភាពការណ៍ថ្មីៗ សម្រេចឱ្យបាននូវទស្សនវិស័យ រួមគ្នាដើម្បីសន្តិភាពកម្ពុជា។ ត្រូវសហការល្អជាមួយអង្គភាពកងកំលាំង មន្ទីរ-អង្គភាពនានា ជុំវិញខេត្ត និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ព្រមទាំងរៀបចំឱ្យមានផែនការសកម្មភាព និងវិធាន​ការច្បាស់លាស់ ជាពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ដាប់ធ្នាប់ចរាចរណ៍ និងគ្រោះមហន្តរាយនានា។ ឯកឧត្តមបន្តថា កងកម្លាំងនគរបាល ត្រូវពង្រឹងការងារជំនាញដូចជា ការងារគ្រប់គ្រងជនបរទេស ហត្ថពលករបរទេស ការងារសន្តិសុខឯកជន និងការងារប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស និងត្រូវបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពឡរដ្ឋ ដូចជា ការផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព្រមទាំងឯកសារ​រដ្ឋបាល​សំខាន់ៗដទៃទៀត ពិសេសត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។
      សូមបញ្ជាក់ថា  មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល ដែលត្រូវប្រកាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មានចំនួន២៨រូប ក្នុងនោះថ្នាក់​ស្នងការ​រង២រូប នាយការិយាល័យ២រូប នាយរងការិយាល័យ១៥រូប និងថ្នាក់អធិការរង៩រូប ព្រមទាំង​តម្លើង​ឋានន្តរស័ក្តិជូនមន្ត្រីចំនួន១២រូប វរសេនីយ៍ទោ៣រូប វរសេនីយ៍ត្រី៨រូប និងអនុសេនីយឯក១រូប៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ