អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
October 24, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅតាមដងផ្លូវខាងជើងស្ពានកំពង់ធំ មុខសណ្ឋាគារមិត្តភាព ដែលរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ។
យុទ្ធនាការនេះធ្វើឡើងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងបន្ថែមទៀត អំពីបញ្ហាដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាប។

      នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏មានការចែកលិខិតប័ណ្ណផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានធ្វើការឃាត់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិ ដើម្បីធ្វើការណែនាំ និងឆ្លើយសំនួរពាក់ព័ន្ធច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពចំនួន១ផងដែរ។

      បន្ទាប់មក ឯកឧត្តម សុខ លូ ក៏បានចុះត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលនឹងរៀបចំធ្វើចាប់ពីថ្ងៃទី ២៦-២៧ ខែតុលា ខាងមុខនេះ។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកកំសាន្តសប្បាយនាពេលខាងមុខនេះ សូមចូលរួមថែរក្សាបរិស្ថាន អនាម័យ វេចខ្ចប់សំរាមដាក់តាមទីតាំងដែល ឲ្យមានរបៀប និងត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ