រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ នៃការឡើងគ្រងរាជ្យរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
October 24, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ បានរៀបចំប្រារព្ធពិធីអបអរសាទខួបលើកទី១៥ នៃព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤-២៩ តុលា ២០១៩។ ពីធីនេះបានប្រព្រឹត្តទៅក្រោមអធិ
បតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ  ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

      នៅក្នុងឱកាសនោះផងដែរ ក៏បាននិមន្តព្រះសង្ឈសូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជា។ 
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយនឹងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញវិញខេត្ត ថ្វាយនូវ
កន្រ្តកផ្កា ថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជាផងដែរ។  

      ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តំណាងអោយព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយព្រះពរ និងបានសម្តែងភក្ដីភាព កតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ គុណបុណ្យដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងបារមីទេវតារក្សាស្វេតច័្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គលមហាប្រសើរ ថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងសូមឲ្យមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺន យូរជាងរយព្រះវស្សា ដែលព្រះអង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

      នៅក្នុងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនិងគណៈអធិបតីបានប្រគេនសាដកចង្ហាន់ដល់ព្រះសង្ឃ និង ចែកជូនថវិកាដល់យាយជី តាជីផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ