logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះមកពិនិត្យទីតាំងការដ្ឋានកំពុងឈូសឆាយ និងបូមទឹកចេញដើម្បីចាក់ដីបំពេញ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង
69
31-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការបាននិងកំពុងឈប់សម្រាក និងកំពុងរីករាយនឹងដំណើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំចាស់២០១៧ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល២០១៨ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលជាថ្ងៃសម្រាក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះមកពិិនិត្យទីតាំងការដ្ឋានកំពុងឈូសឆាយ និងបូមទឹកចេញដើម្បីចាក់ដីបំពេញ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែលជាទីតាំង ដែលឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំសម្រាប់សាងសង់កីឡដ្ឋានបាល់ទាត់ថ្មី ។ សូមបញ្ជាក់ថា នេះជាកីឡដ្ឋានបាល់ទាត់ថ្មី១ទៀត ដែលនឹងលេចរូបរាងឡើងនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខ ដែលសាងសង់ឡើង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡា និងបង្កលទ្ធភាពកាន់តែច្រើនថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីលេងកីឡា និងបង្កើនសុខភាព ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ