សូមអញ្ជើញមកទស្សនាកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨ នៅក្នុង ខេត្តសៀមរាប
December 31, 2017 អ្នកទស្សនា :

ដើមី្បទទួលអំណរសាទរ នៅក្នុងឱកាសឆ្លងឆ្នាំសកល ២០១៧ ឈានចូល២០១៨ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អាជ្ញាធរខេត្ត សូមជូនដំណឹងដល់បងប្អូនជាភ្ញៀវជាតិ អន្តរជាតិ ដែលមានបំណងអញ្ជើញមកចូលរួមសប្បាយនោះ អាជ្ញាធរខេត្ត និង ក្រុង បាន ធ្វើការរៀបចំតុបតែងលម្អសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់នេះ ដើមី្បធ្វើការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចមកពីក្រៅខេត្ត បានទទួលនូវអំណរសាទរថ្ងៃឆ្លងឆ្នាំសកលនេះ អាជ្ញាធរខេត្ត ក៏បានធ្វើការណែនាំដល់បណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ក្នុងការរៀបចំតុបតែងភ្លើងពណ៌នៅតាមសណ្ឋាគារ ក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានធ្វើការរៀបចំតុប តែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវសាធារណៈ និង ស្ពានថ្មធំៗ ក្នុងខេត្ត កាន់តែធ្វើឲ្យសម្រស់សោភណ្ឌភាពក្រុងប្រវត្តិ សាស្ត្រមួយនេះ កាន់តែមានភាពស្រស់បំព្រោងនៅក្នុងពេលរាត្រីទៀតផង ។ សំខាន់ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និង តំបន់ផាប់ស្ទ្រីបដែលជាទីប្រជុំទៅដោយភ្ញៀវទេសចរណ៍ បរទេសមកជួបជុំកម្សាន្ត នៅពេលរាត្រី ។ ក្រៅពីការតុបតែងលម្អនៅតាមសណ្ឋាគារ ដែល បានទាក់ទាញអារម្មណ៍ ដល់ភ្ញៀវជាតិ អន្តរជាតិទៅលេងកម្សាន្តនាពេលរាត្រីនោះ ក៏មាន ការប្រគុំតន្ត្រីនៅជាច្រើនទីតាំងនៅក្រុងសៀមរាប ព្រមទាំងមានការតាំងពិពណ៌ ពីផលិតផល កម្ពុជា ថៃ ទៀតផង ។ ដើមី្បធានាបានសុវត្ថិភាពចំពោះភ្ញៀវជាតិ អន្តរជាតិដែលចូលមក កម្សាន្តផងនោះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ រួមទាំង អនាម័យ បរិស្ថានទៀតផង ។ ម៉្យាងទៀតនៅក្នុងពេលរាត្រី នៃថ្ងៃ ឆ្លងឆ្នាំ ក៏មានការបាញ់កាំជ្រួច ចម្រុះខ្នាតជាច្រើនគ្រាប់ផងដែរ ។ អាជ្ញាធរខេត្តសៀមរាប ក៏សូមធ្វើការអំពាវនាវ ដល់ភ្ញៀវជាតិ អន្តរជាតិ សំខាន់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងនិងក្រៅខេត្ត សូមអញ្ជើញមកចូលរួមសម្បាយកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំសកល នៅលើទឹកដីប្រវត្តិសាស្ត្រខេត្ត សៀមរាបនាថ្ងៃនេះផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ