អភិបាលខេត្តកំពង់ធំ ប្រជុំរៀបចំផែនការ ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ខាងមុខនេះ
October 22, 2019 អ្នកទស្សនា :

      ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីបុណ្យអុំទូក និងបណ្តែតប្រទីប រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០១៩ នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះ សូមអនុគណៈកម្មការទាំងអស់ ត្រូវទទួលខុសត្រូវនូវភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់ ត្រូវត្រៀមកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសការរៀបចំតាំងល្អ ភ្លើងព័ណ៍ចម្រុះនៅលើស្ពាន តាមទីធ្លាកំសាន្ត ជាដើម ដើម្បីបង្ករភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ជាពិសេសគឺជាឱកាសនេះការជួបជុំ សប្បាយរីករាយដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុង ខេត្តកំពងធំ មកទីជិត និងទីឆ្ងាយផងដែរ។ ហើយក្នុងរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំការប្រណាំទូកនៅពេលថ្ងៃ និងពេលយប់ មានកម្មវិធីប្រគំតន្រ្តី បណ្តែតប្រទីប បាញ់កាំជ្រូច ព្រមទាំងរៀបចំកម្មវិធីតាំងពិព័ណ៌ផងដែរ។ លើសពីនេះទៀត ក្នុងនោះរដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ទីតាំងទីស្នាក់អាស្រ័យសម្រាប់កីឡាករទាំងអស់ ផ្តល់រង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែលមិនទទួលបានជ័យលាបភីផងដែរ។

      សូមបញ្ជាក់ថា នៅក្នុងថ្ងៃពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រណាំងមានចំនួន ៤៣ទូក ចំណុះអុំ ១០០១នាក់ កម្លាំងបំរ៉ុង ២២២នាក់ ក្នុងនោះទូកខ្នាតវែង មានចំនួន ៦ទូក ទូកខ្នាតអន្តរជាតិ ចំនួន ១២ទូក និងទូកផ្កាចារ្យ ចំនួន ២៥ទូក៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ