សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រោះព្រំសុគន្ធវារី ប្រគេនព្រះវិសុទ្ធិវង្ស អ៊ុក មុត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្
December 30, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រោះព្រំសុគន្ធវារី ប្រគេនព្រះវិសុទ្ធិវង្ស អ៊ុក មុត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបាត់ដំបង និងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨១អង្គ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកយាយ លោកតា ពុទ្ធបរិស័ទ ក្នុងក្រុងបាត់ដំបង ។ បច្ចុប្បន្នខេត្តបាត់ដំបង មានវត្តចំនួន៣៨០វត្ត មានព្រះសង្ឃចំនួន៦០២០អង្គ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន១៦វត្ត ព្រះសង្ឃចំនួន២២៩អង្គនិងមានប្រជាពលរដ្ឋប្រមាណ៩៨%ជាអ្នកគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនា ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ