ពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត
October 22, 2019 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមា​ជិកក្រុម​ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព​ចំណុះសាលាខេត្ត ប្រតិភូពេញសិទ្ធិសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៣១០នាក់ ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ សំណូមពរដល់​អង្គ​សន្និបាត​លើចំណុចមួយចំនួន រួមមាន៖
+ស្នើសុំជួយអន្តរាគមន៍លើការបង់ថវិកាសមាជិកភាពឃុំ សង្កាត់ ក្រុង ស្រុក ពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ជូនសមាគម។
+ស្នើសុំប្រធានរតនាគារខេត្ត ជួយសម្របសម្រួលក្នុងនីតិវិធីកិច្ចការហិរញ្ញវត្ថុ ដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភាពងាយស្រួលក្នុងការអនុវត្ត។
+ស្នើសុំកិច្ចសហការពីមន្ទីរ ស្ថាប័ន អង្គភាពជំនាញ ជួយគាំទ្រសកម្មភាពសមាគម។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ២លានរៀល ជូនដល់សមាគម ដើម្បីបំរើយន្តការការងារទូទៅរបស់សមាគម៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ