អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដី របស់ខ្លួនឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីមន្រ្តីជំនាញធ្វើឯកសារប្លង់ដី បានឆាប់រហ័ស និងទាន់ពេលវេលា
October 22, 2019 អ្នកទស្សនា :

មានប្រសាសន៍លើកឡើងក្នុងពិធីបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះ​បញ្ជី​ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ អំពាវនាវដល់​ប្រជា​ពលរដ្ធត្រូវមកពិនិត្យ ផ្ទៀងផ្ទាត់ ទិន្ន័យក្បាលដី បញ្ជីឈ្មោះ ទីតាំង ប្រភេទ ទ្រព្យ ប្រភេទដី ដីលំ​នៅឋាន ដីកសិកម្ម របស់ខ្លួនអោយបាន ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយ​ស្រួលដល់​មន្រ្តីជំនាញធ្វើឯកសារប្លង់ដី បានឆាប់ រហ័ស ទាន់ពេលវេលា ឆ្លើយតបទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវស្តាប់ពីការណែនាំ របស់មន្រ្តីជំនាញពីនិតិវិធី​នៃច្បាប់ការ​ធ្វើប្លង់ដីជាលក្ខណៈជាប្រព័ន្ធ នឹងត្រូវចូលរួមសហការជា មួយ មន្រ្តីជំនាញ  ដើម្បីរួមគ្នាអនុវត្ត ការងារ​ធ្វើប្លង់ដី អោយទទួលជោគជ័យគ្រប់ស្ថានភាព។ ឯកឧត្តមអភិបាលខេត្ត បានមាន​ប្រសាសន៍​បញ្ជាក់ថា៖ ដើម្បីធានាឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធិភាព ក្នុងការបំរើ សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ  ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ទាំងចំនេះដឹង ជំនាញ និងស្មារតី សំរាប់បន្តអនុវត្តន៍ផែនការ យុទ្ធសាស្រ្ត និងសកម្មភាព ទាក់ទងទៅនឹងការផ្តល់សេវា សាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងន័យលើកស្ទួយជីវភាពអោយបានកាន់តែល្អជាងមុន។

បើតាមការបញ្ជាក់ថារបស់លោក សូ សុខុន ប្រធានមន្ទីររៀប ចំដែន ដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិឆ្ឆ័យ សំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលក្នុងភូមិសួនអំពៅកើត គឺមានរយៈ ពល១៥ ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រហូតល់ ថ្ងៃទី០៤ ខែវិច្ចិការ ឆ្នាំ២០១៩ នៅបវិវេណ មន្ទីររៀប ចំដែន ដីនគរូបនីយកម្ម និងសូរិយោដីខេត្តប៉ៃលិន ដោយមានផ្ទៃដីសរុបចំនួន ១០៩៥ហិតា ក្នុងនោះក្បាលដីសរុបចំនួន ១០០៥ ក្បាលដី   មានដីលំនៅឋានចំនួន ២៨២ក្បាលដី ដីកសិកម្មចំនួន ៣៣៩ក្បាលដី ដីសាលាឆទានមានចំនួន ០១ ក្បាលដី និងម្ចាស់ មិនមកបំពេញទិន្នន័យចំនួន ១៩១ក្បាលដី៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ