ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីចូលរួមស្វាគមន៍ ក្នុងពិធីប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែលឆ្លងកាត់បីប្រទេស វៀតណាម កម្ពុជា និងឡាវ
October 22, 2019 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីចូលរួមស្វាគមន៍ ក្នុងពិធីប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែលឆ្លងកាត់បីប្រទេស វៀតណាម កម្ពុជា នiងឡាវ ហើយឆ្លងកាត់ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
មានការចូលរួមពីលោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី លោកឧត្ដមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត  លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលរងក្រុងស្វាយរៀង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស សរុបចំនួន ២៥០នាក់។

      នៅក្នុងកម្មវិធីនេះឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា៖
១.កម្មវិធីប្រណាំងកង់នេះ ពិតជាបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជា វៀតណាម ឡាវ និងថៃ
២.រឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន នឹងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ
៣.លើកកម្ពស់ ជីវភាពរស់នៅ របស់ ប្រជាជន ឲ្យកាន់តែ ប្រសើរឡើង ស្របតាមពាក្យស្លោក “កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ”៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ