លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាង សេចក្តីសម្រេចជូនដំណឹងរបស់គណៈកម្មាការទទួលខុសត្រូវទូក"ង" សម្រាប់ចូលរួមប្រកួតនាខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ
October 21, 2019 អ្នកទស្សនា :

      នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាង សេចក្តីសម្រេចជូនដំណឹង គណៈកម្មាការទទួលខុសត្រូវទូក"ង" សម្រាប់ចូលរួមប្រកួតនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រែកកោះប៉ោ  ក្នុងខេត្តកោះកុង។

      លោកអភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថា នាថ្ងៃបុណ្យអុំទូក នាពេលខាងមុខ គណៈកម្មការទទួលខុសត្រូវទូក ង សូមលោក លោកស្រី ពិនិត្យទូករបស់ខ្លួន ដែលមានការខូចខាតត្រូវធ្វើការជួសជុលអោយបានស្អាត រៀបចំសម្លៀកបំពាក់ក្រុមនីមួយៗ ពិនិត្យ និងជ្រើសរើសកីឡាករ ជាអ្នកដែលរស់នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ចៀសវាងអ្នកមកពីខាងក្រៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ