ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
October 21, 2019 អ្នកទស្សនា :

ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈរបស់ក្រុម​ការងារថ្នាក់ជាតិ​ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កំពង់សំណាញ់ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសុខា​ភិបាលខេត្តកណ្ដាល និងដោយមានការអញ្ជើញចូលរួម លោកប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរសង្កាត់ បានចុះបាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងការបាញ់ថ្នាំសម្លាប់​​មូស ឯកឧត្ដម នៃ ចារី បានអំពាវនាវ​ឱ្យបងប្អូន​ប្រជាពលរដ្ឋ ត្រូវលប់បំបាត់ប្រភពនៃជម្រកមូសខ្លា ដោយសំអាតបរិស្ថាននៅក្នុងផ្ទះរបស់ខ្លួន គឺធ្វើយ៉ាងណាកុំឲ្យមានកន្លែងដក់ទឹកបាន សំបកកង់ សំបកដូង សំបកកង់ឡាន ត្រូវលុប និង​ជីកកប់ឲ្យបានស្អាត មិនត្រូវបណ្ដោយទុកឱ្យរបស់ដែលដក់ទឹកបាន នាំឲ្យកើតមានដង្កូវទឹក និងមានមុខខ្លា ដែលអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋ កើតជង្ងឺគ្រុនឈាម ដោយសារមូសខ្លាខាំ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ