ករណីសិស្សសាលាវិទ្យាល័យ​ ហ៊ុន​ សែន​ ភូមិថ្មី​ ដួលសន្លប់នៅក្នុងពេលកំពុងសិក្សា
December 30, 2017 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ មានករណីសិស្សសាលាវិទ្យាល័យ​ ហ៊ុន​ សែន​ ភូមិថ្មី​ ដួលសន្លប់នៅក្នុងពេលកំពុងសិក្សា​ ។​ ភ្លាមៗនេះដែរក្រុមគ្រូពេទ្យ​ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត​ បានចុះជួយសង្គ្រោះ​ និងដឹកសិស្សទាំងនោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អកខេត្ត​ ។​ ក្រោយកើតហេតុភ្លាមៗនេះដែរ​ ឯកឧត្តម​ ប៊ូ​ ឡាំ​ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី​ និងឯកឧត្តម​ លន់​ សុភាព​ អភិបាលខេត្តស្តីទី​ បានចុះពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ផងដែរ​ ។​ ក្រោយពិនិត្យ​ វិនិច្ឆ័យពីក្រុមគ្រូពេទ្យ​ បង្ហាញថា​ មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ​ បណ្តាលមកពីសិស្សានុសិស្សនោះ​ ខ្វះជាតិស្ករ​ និងជាតិកាល់ស្យូម​ ហើយមិត្តភក្រ្តដ៏ទៃទៀតឃើញសភាពបែបនេះមានការភិតភ័យ​ រួមផ្សំជាមួយសុខភាពខ្សោយបណ្តាលឲយមានការខ្យល់ចាប់​ ដួលសន្លប់បន្ត​ ។ ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យ​ និងព្យាបាល​ សិស្សានុសិស្សទាំងនោះមានសុខភាពធម្មតា​ និងវិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ​ ។ បច្ចុប្បន្នកម្លាំងជំនាញ​ និងក្រុមគ្រូពេទ្យកំពុងសិក្សាបន្ថែមលើមូលហេតុនេះ​ ។ អាស្រ័យហេតុនេះ​ សូម​ មាតា​ បិតា​ អាណាព្យាបាលសិស្ស​ សូមកុំមានការបារម្ភ​ ។

​ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ