វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង
October 21, 2019 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលាក្រុងកំពង់ឆ្នាំង មានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរង ខេត្ត ដោយ មាន អញ្ជើញ ចូលរួម ពីឯកឧត្តម  លោកជំទាវ សមាជិក ក្រុម ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សា ស្រុក គណៈអភិបាល ក្រុង ការិយាល័យជុំវិញក្រុង ក្រុម ប្រឹក្សា ក្រុង ចៅសង្កាត់  ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង អ្ន កពាក់ព័ន្ធ ។

នៅក្នុងវេទិការក៏បានអានរបាយការណ៍សង្ខេបស្ដីពី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីវិនិយោគបី​ឆ្នាំរំកិល (២០១៩-២០២១) ប្រចាំ ឆ្នាំ២០១៩ និង ទិសដៅ កម្មវិធី វិនិយោគ បីឆ្នាំរំកិល (២០២០-២០២២)។ ការ ប្រារព្ធ ធ្វើ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះ យោបល់ របស់ក្រុម ប្រឹក្សា  អាណត្តិទី៣ ជាការ បង្ហាញ អំពី សមិទ្ធផល នានា ដែល សម្រេច បាន រយ:ពេល មួយ ឆ្នាំ  និង គម្រោង វិនិយោគផែន ការ អភិវឌ្ឍខេត្ត ។ ជាង នេះទៅទៀត វេទិកា ពិគ្រោះយោបល់ នេះ បានផ្ដល់ឱកាសដល់អាជ្ញាធរមូល​ដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមពិគ្រោះ  យោបល់  សំដៅចូលរួមកែលម្អចំណុច​ដែល​នៅ ខ្វះ ខាត   និង ស្វែង ដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗ​ដែលកើតមាន​នៅមូល​ដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់អាជ្ញាធរ សំដៅលើកស្ទួយជីវភាពប្រជាពល​រដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត។

គូសបញ្ជាក់ថា៖ ប្រធានបទ ដែលត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តរួមមាន
១. ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម (អំពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និង សុវត្ថិភាពចរាចរណ៍)។
២. កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ។
៣. ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៤. ការគ្រប់គ្រងសោភ័ណភាពអនាម័យបរិស្ថាន និងធនធម្មជាតិ  និងបញ្ហាពាក់​ព័ន្ធមួយ​ចំនួន​ទៀត។

នៅក្នុងវេទិកានោះក៏មានលើកជាសំណួរ និងសំណូមពរដោយផ្ទាល់មាត់ និងលាយលក្ខណ៍ ជាអក្សរក្នុងនោះថ្នាក់ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានបកស្រាយបំភ្លឺមួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបាន​ច្បាស់លាស់​ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ