អភិបាលខេត្តតាកែវ ជម្រុញនិងណែនាំដល់សភាពាណិជ្ជកម្មខេត្ត ត្រូវគ្រៀងគររកអ្នកវិនិយោគិនមកវិនិយោគ នៅក្នុងខេត្តឲ្យបានច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ពលរដ្ឋមានឪកាសការងារធ្វើកាន់តែច្រើន
October 21, 2019 អ្នកទស្សនា :

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការជម្រុញ ក៏ដូចជាណែនាំទៅដល់សភា ពាណិជ្ជ កម្ម  ខេត្តតាកែវ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងផែនការច្បាស់ ពីគម្រោងការគៀងគរ​រកអ្នកវិនិ​យោគិន មកវិនិយោគនៅក្នុងខេត្តរបស់ខ្លួន ដើម្បីបង្កើតឪកាសការងារដល់បង​ប្អូនប្រជាពលរដ្ឋ​ក្នុងខេត្ត មានការងារ ធ្វើ កាន់តែច្រើនឡើយ ។

ថ្លែងនៅក្នុងឪកាស​អនុញ្ញាត​ដល់​សភាពាណិជ្ជកម្មខេត្តតាកែវ ដឹកនាំដោយលោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្ត ចូលជួបសម្តែងការគួរសម និងសុំមតិយោបល់ល្អៗពីឯកឧត្តមអភិបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការងារ ដែលសភាពាណិជ្ជកម្ម ចាំបាច់ត្រូវធ្វើ គឺការគៀងគររកអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុករកស៊ីនៅក្នុងខេត្តរបស់ខ្លួន ដោយធ្វើយ៉ាងណា ត្រូវមានវិធីសាស្រ្តក្នុងការអូសទាញ ក្រុមអ្នក វិនិយោគឲ្យបាន តាមដែលអាចធ្វើទៅបាន ព្រោះតួនាទីសភាពាណិជ្ជកម្មនេះ សំខាន់ខ្លាំងណាស់ អាច និយាយបានថាសម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្តនិងទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងនៅក្រៅប្រទេស មកវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារឲ្យបានច្រើន​ជូនបងប្អូនប្រជាពល​រដ្ឋបានធ្វើ មាន ចំណូល សម្រាប់ទ្រទ្រង់ជីវភាពនិងជួយកាត់បន្ថយការចំណាក​ស្រុករបស់ប្រជាពល​រដ្ឋផងដែរ។ ឯកឧត្តម  អ៊ូច ភា បន្ថែមទៀតថា សភាពាណិជ្ជកម្មគឺជាស្ថាប័នតំណាង​វិស័យឯកជន​ក្នុងខេត្ត សម្រាប់ជួយដំណោះរការអាជីវកម្មនៅក្នុងខេត្តនិងជួយទាក់ទាញ ការវិនិយោគ ដើម្បី​អភិវឌ្ឍន៍ សេដ្ឋកិច្ច ខេត្ត ឲ្យមានការរីកចម្រើន ស្របតាមគោល​នយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីបង្កើតការងា រលើក កម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹង​ភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញ សេដ្ឋកិច្ច ក្នុងខេត្ត ឲ្យមានដំណើរការ​បានឆាប់រហ័ស​បន្ថែមទៀត។ បើតាមឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានជម្រុញទៅ​ដល់សភាពាណិជ្ជកម្ម​ខេត្ត ត្រូវតែចងក្រងទីផ្សារសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសទីផ្សារ​សហគមន៍ ពងទាកូន និងបង្កងធម្មជាតិរបស់ខេត្ត ដោយធ្វើយ៉ាងណាត្រូវបង្កើនការ ផលិត និងការ លក់ របស់ បងប្អូន ប្រជាពលរដ្ឋ នឹងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ពួកគាត់ ព្រោះប្រសិន​បើ​សភា​ពាណិជ្ជកម្ម ជួយសម្រប សម្រួលច្រើនលើបញ្ហារកទីផ្សារនេះ វានឹងជួយ​ឲ្យបងប្អូន​ប្រជា​ពលរដ្ឋ មានប្រាក់ចំណូលគ្រប់គ្រាន់ ហើយជីវភាពនឹងកាន់តែធូរធារថែមទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ