កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ផ្សព្វផ្សាយវិធានការចាំបាច់នានាសម្រាប់ទប់ស្កាត់សភាពការណ៍បច្ចុប្បន្ន
October 21, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការខេត្ត បានដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលខេត្ត ផ្សព្វផ្សាយវិធានការចាំបាច់នានាសម្រាប់ទប់ស្កាត់សភាពការណ៍បច្ចុប្បន្ន។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន គណៈអភិបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត ព្រះរាជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការ​ដ្ឋាន​​កងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ នាយកដ្ឋាន​នគរបាល​ព្រំ​ដែន​ទឹក នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត សរុប ៧៩នាក់។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
-ផ្សព្វផ្សាយអំពីការទទួលទាមអំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងខេត្ត ដេីម្បី​អបអរសាទរបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប  អកអំបុក  សំពះព្រះខែ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
-ផ្សព្វផ្សាយផែនការលេខ ០១១ ផក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចការពារ​ព្រះរាជ​សុវត្ថិភាព​ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការដ៏ខ្ពង់ខ្ពស់។
-ផ្សព្វផ្សាយផែនការលេខ ០១២ ផក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្តីពីកិច្ចការពារ​សុវត្ថិភាព​ស្ថាប័ន​កំពូល និងឥស្សរៈជនជាន់ខ្ពស់របស់ជាតិ។
-ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្តីពីការរៀបចំផែន​ការការពារសុវត្ថិភាពមន្រ្តីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ។
 -សេចក្តីរាយការណ៍ របស់លោកស្នងការនគរបាលខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ