មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)ប្រគល់ម៉ូតូចំនួន ២៤គ្រឿង ដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុនៅខេត្តប៉ៃលិន
October 21, 2019 អ្នកទស្សនា :

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តី ពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេក ទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) នឹងប្រគល់ ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជា​ជំនួយ​គាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ប្រគល់ជូន​ដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការ​ប្រែប្រួលអាកាស​ធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រែប្រួល អាកាសធាតុពិត ជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសកសិករផ្ទាល់តែម្តង  រួមមាន៖ ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះ បាញ់ និង របបខ្យល់ ការហូច្រោះដី សីតុណ្ហភាព ប្រែប្រួលខ្លាំង កំដៅកើនឡើងកើតមានជម្ងឺប្លែកៗ លើមនុស្ស ដូច្នេះហើយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុក​ដាក់​ណាស់ ក្នុងការស្វែងរកដៃគូនានា ដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារ ក្នុងការ ណែ​នាំបច្ចេកទេស អោយបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាព បង្ករលក្ខណៈ អោយបង​ប្អូនប្រជាពល រដ្ឋក្នុងការបង្ករបង្កើនផលទទួលបានទិន្និផលខ្ពស់។ ដូច្នេះឯកឧត្តមអភិបាល​ខេត្ត​សង្ឃឹម​ថា៖ ការប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជា​ជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រគល់អោយនៅពេលនេះ នឹងយកទៅបំពេញបេសកម្មរបស់ខ្លួន និងអនុវត្តការងារអោយមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បីចែកនូវចំណេះដឹង បច្ចេកទេស ជូនប្រជាពលរដ្ឋ និងកសិករ ខ្នាតតូច/ធំ ដែលមានដីតិច ច្រើន ឱ្យពួកគាត់ យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការបង្កើត មុខរបរ អាជីវកម្មតាម​បែបកសិកម្ម រួមមាន៖ មៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ  ជាដើម ក្នុងការរួមចំណែក ដល់កំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈ វិស័យកសិកម្ម។  នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ ជំរុញដ​ល់​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការឱ្យ បានល្អ ជាមួយក្រុមការងារ ផ្សព្វផ្សាយ បច្ចកទេសកសិកម្មថ្មីដែលធន់ទៅ នឹងការ ប្រែប្រួល អាកាសធាតុឱ្យទទួលបានប្រសិទ្ធភាពខ្ពស់  ក្នុងការរួមចំណែក លើកស្ទួយជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជា បន្តបន្ទាប់។

បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់នឹង នេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងខេត្តប៉ៃលិន មានថវិកាគាំទ្រ គិតត្រឹម ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន $409,191.50 និងបានចំណាយ សរុបចំនួន $54,047.53 ថវិកា៕

ប្រភពៈ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ