រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០
October 21, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិស្ដីពី មនុស្ស វ័យចាស់ ២០១៧-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី នាយកដ្ឋាន សុខភាព មនុស្សចាស់អភិបាល អភិបាលរង ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូប។

      មានប្រសាសន៍ ក្នុងឱកាសនះ ឯកឧត្តម អម សុភា បានលើកឡើង ថាគោលបំណង នៃសិក្ខាសាលានេះ គឺ
១.លុបបំបាត់ ការរើសអើងដែលផ្អែក ទៅលើអាយុ ដើម្បីឱ្យមនុស្សវ័យចាស់ ទទួលបាននូវការធានាសិទ្ធិ ដូចគ្នានឹង មនុស្សវ័យក្មេង និងត្រូវបានគេប្រតិបត្តិស្នើគ្នាចំពោះពួកគាត់គ្រប់ករណីទាំងអស់ ២.ធានានូវ សមភាពយេនឌ័រ ដោយផ្ដោតបន្ថែមទៅលើស្ត្រី ដែលមាន ចំនួនភាគច្រើន ក្នុង ចំណោមប្រជាជន វ័យចាស់ហើយមានភាព ងាយរងគ្រោះ ជាងបុរស ៣.លើកកំពស់ ទំនាក់ទំនងអន្តរជំនាន់ ដើម្បីរក្សាឱ្យបាន នូវភាពរឹងមាំ នៃចំណងគ្រួសារ ដែលជានិមិត្តរូបនៃវប្បធម៌ខ្មែរ។

      ជាងនេះទៅទៀត ឯកឧត្តម អភិបាលរងខេត្ត ក៏បានសំដែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះពរចំពោះព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ  សូម ឱ្យព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អមាំមួន ដើម្បីគង់ជាម្លប់ដល់ប្រជារាស្ត្រ កូន ចៅតរៀងទៅ។

      ព្រមគ្នានោះ ឯកឧត្តម ក៏បានសំដែងនូវការគោរពដឹងគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោ ជាប្រមុខដឹកនាំ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា  ដែលជានិច្ចកាល សម្ដេចយកចិត្តទុកដាក់ដល់សកម្មភាព មនុស្សធម៌ជាច្រើន ជួយដល់ជន ចាស់ជរា គ្រួសារ ក្រីក្ររងគ្រោះ និងងាយរងគ្រោះជាច្រើនអនេក។

      បន្ថែពីនោះ ដើម្បីរួចំណែកលើកកំពស់ សុខុមាលភាពរបស់ មនុស្សវ័យចាស់ឯកឧត្តម ក៏បានអំពាវនាវ  ដូចខាងក្រោម ៖
១.មន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អនុគណៈកម្មាធិការមនុស្សាស់ខេត្ត  និងមន្ទីរ អង្គភាពនានា ត្រូវបង្កើនយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឱ្យកាន់តែល្អប្រសើរឡើង។
២.គ្រប់មន្ទីរ អង្គភាព សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រមធ្យោបាយនៅពេលចុះបំពេញការងារ នៅមូលដ្ឋាន។ ជាងនេះទៅទៀត សូមតាមដានសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជន ចាស់ជរា ពិសេសចាស់ជរា ក្រីក្រគ្មានទីពឹង ជនចាស់ជរាក្រីក្រ ចិញ្ចឹមចៅកំព្រា ជនចាស់ជរាពិការដែលរស់នៅតាម សហគមន៍។
៣.គ្រប់មន្ទីរ អង្គភាព គណៈអភិបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សូមជួយបង្កលក្ខណៈ ងាយស្រួល  និងគាំទ្រ ដល់សមាគម មនុស្សចាស់ កម្ពុជា ដែលមានស្រាប់ និងសូមបន្ត ជម្រុញគាំទ្រសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ដើម្បីបង្កើន ស្មារតី សាមគ្គីជួយគ្នាទៅវិញ ទៅមក រវាង មនុស្សចាស់ទូទាំងខេត្ត ជាពិសេស មនុស្សចាស់ជរាពិការទុរគតគ្មានទីពឹង។
៤.សាខាកាកបាទក្រហមខេត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តបង្កើន សកម្មភាព ជួយឧបត្ថម្ភ គាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀងអាហារ សម្ភារ: ថវិកា ដល់មនុស្សចាស់ ដែល កំពុង ជួបប្រទះការលំបាក ទាំងផ្នែកជីវភាព និងសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។
៥. គ្រប់គ្រឹស្ថានសិក្សាសាធារណៈ និងឯកជន និងវត្តអារាម សូមបន្តការយកចិត្ត ទុកដាក់ដល់ការអប់រំសីលធម៌ និងទំនៀមទម្លាប់ល្អៗរបស់ខ្មែរយើង ត្រូវចេះគោរពចាស់ព្រឹទ្ធាចារ្យ និងចេះថែទាំមនុស្សចាស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ