អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កុមារកំព្រាខេត្តប៉ៃលិន
October 21, 2019 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងសប្បុរសជន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សំលៀកបំពាក់ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កុមារកំព្រា និងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ដែលស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។  

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី បានគិតគូខ្ពស់ដល់ក្មួយ ៗកុមារកំព្រា ដោយមិនអោយក្មយៗឯកោនោះឡើយ ហើយរាល់ការខ្វះខាតរស់មណ្ឌលកុមារកំព្រាគឺរាជរដ្ឋាភិបាលក៍ដូចថ្នាក់ដឹកនាំខេត្ត បានជួយឧបត្ថម្ភគាំទ្រ និងសម្របសម្រួលឱ្យកុមារមានជីវភាពល្អប្រសើរ ព្រោះថាក្មួយៗកុមារគឺជាទំពាំងស្នងឬស្សី ដែលសង្គមជាតិយើងត្រូវរួមគ្នាដោះស្រាយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់ក្មួយៗ ចៅៗ កុមារកំព្រាទាំងអស់ ត្រូវតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ឱ្យក្លាយខ្លួនជាសិស្សល្អ និងពលរដ្ឋល្អ ក្នុងការបន្តវេន ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចំរើនសំបូរសប្បាយរុងរឿងទៅអនាគត់។

      សូមបញ្ជាក់ថា៖ អំណោយដែលឧបត្ថម្ភដល់មណ្ឌលកុមារកំព្រារួមមាន៖ អង្ករ ចំនួន ៥០០គីឡូក្រាម ទឹកត្រី និងទឹកស៊ីអ៊ីវ ៨យួ ស្កស ២០កញ្ចប់ ឆ្នាំង ១០ ចាន ៥០ ធុងទឹកកកតូច ៥ ចានដែកធំ ៦ ខ្ទះធំតូច ៧ កន្ទេល ៥ កញ្ច្រែង ៨ កាំបិតតូចធំ ៧ កំសៀវទឹក ៣ និងឧបត្ថម្ភថវិកាដល់កុមារកំព្រារ ចំនួន ១៨នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល សំលៀកបំពាក់ម្នាក់ ២កំផ្លេរ ម៉ែដោះ ៣នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ