ស្ពានដែលទទួលរងការបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក ត្រូវបានជួសជុលឡើងវិញ
October 20, 2019 អ្នកទស្សនា :

      ស្ទឹងត្រែ​ង៖​ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពស្ពានមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។

      ក្រោមការដឹកនាំ និងអង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្ត ឲ្យមន្រ្តីជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការជួលជុលស្ពាននេះជាបន្ទាន់។ បច្ចុប្បន្នស្ពាននេះត្រូវបានធ្វើការជួលជុលឡើងវិញ និងបានបង្កលក្ខណៈងាយដល់ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ៕

ប្រភព៖​ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ