ភ្លើងស្តុប​ថ្មី​នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង នឹងដាក់​អោយ​ដំណើរការ​ក្នុងពេលខាងមុខនេះ​ហើយ
October 20, 2019 អ្នកទស្សនា :

      កំពង់ស្ពឺ ​៖ ដោយសារ​ស្ថានភាព​ចរាចរណ៍​កាន់តែ​មមាញឹក​ខ្លាំង នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង រដ្ឋបាល​ខេត្តកំពង់ស្ពឺបានសម្រេច ដាក់អោយ​ដំណើរការ​ភ្លើងស្តុប​ថ្មី មួយ​បន្ថែមទៀត ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ដោយចាប់ពីពេលនេះ​តទៅ។​

      ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែ តុលា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់មន្ទីរសាធារណ:ការ ចុះពិនិត្យ និងរៀបចំទីតាំងតំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្ទុប) ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅត្រង់ចំនុចថ្នល់ទទឹង ព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ